Saturday, July 12, 2025
Header Banner

មន្ទីរពេទ្យមួយចំនួននៃខេត្តសៀមរាប កំពុងខ្វះឈាមសម្រាប់ជួយសង្គ្រោះជីវិតមនុស្សដោយសារតែបរិបទកូវីដ.១៩!

សៀមរាប៖មជ្ឍមណ្ឌលផ្តល់ឈាមបានឲ្យដឹងថា សប្បុរសជននានា ដែលស្ម័គ្រចិត្តមកចូលរួមផ្តល់ឈាមមានការថយចុះ ដោយសារតែវិបត្តិនៃជម្ងឺកូវីដ.១៩ រាតត្បាតពាសពេញពិភពលោក បានធ្វើឲ្យមន្ទីរពេទ្យមួយចំនួននៅខេត្តសៀមរាប ខ្វះខាតឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតអ្នកជម្ងឺ(កុមារ,មនុស្សទូទៅ) ។

គ្រូពេទ្យជំនាញផ្នែកផ្តល់ឈាមបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះថា មានកុមារជាច្រើនដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្រូវការឈាមជាចាំបាច់ ដូចជាកុមារដែលមានជំងឺគ្រាប់ឈាម ជំងឺវះកាត់ ជំងឺគ្រុនឈាម និងគ្រោះថ្នាក់បាត់បង់ឈាមជាដើម។ គ្រូពេទ្យជំនាញបន្តថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្លាយជារនាំងរារាំង ឬកាត់បន្ថយចំនួនសប្បុរសជន មកបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យកាន់តែតិចទៅៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកុមារនិងមន្ទីរពេទ្យរដ្ឋ ប្រឈមនឹងការខ្វះខាតឈាមគ្រប់ប្រភេទ (A, B, AB, O) ក្នុងការប្រើប្រាស់ដើម្បីព្យាបាលនិងជួយសង្រ្គោះជីវិតកុមារ និងមនុស្សពេញវ័យ។ ជាមួយគ្នានោះដែរមន្ទីរពេទ្យកុមារអង្គរ ក៏បានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួនដែរកាលពីថ្ងៃទី៣១ម្សិលម៉ិញ ដោយបានលើកឡើងថា មានកុមារជាច្រើនដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ត្រូវការឈាមជាចាំបាច់ ដូចជាកុមារដែលមានជំងឺគ្រាប់ឈាម ជំងឺវះកាត់ ជំងឺគ្រុនឈាម និងគ្រោះថ្នាក់បាត់បង់ឈាមជាដើម។ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្លាយជារនាំងរារាំង ឬកាត់បន្ថយចំនួនសប្បុរសជន មកបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យកុមារអង្គរ កាន់តែតិចទៅៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកុមារអង្គរ ប្រឈមនឹងការខ្វះខាតឈាមគ្រប់ប្រភេទ (A, B, AB, O) ក្នុងការប្រើប្រាស់ដើម្បីព្យាបាលនិងជួយសង្រ្គោះជីវិតកុមារ។សូមសប្បុរសជនទាំងអស់ មេត្តាបន្តមកបរិច្ចាគឈាម នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ចាប់ពីថ្ងៃ ច័ន្ទ-សុក្រ វេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច និងថ្ងៃសៅរ៍ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១៖៣០នាទីព្រឹក ព្រមទាំងសូមធានានូវសុវត្ថិភាព និងភាពស្អាតគ្មានមេរោគ ក្នុងពេលបរិច្ចាគឈាម។ចំណាំ៖ សម្រាប់អ្នកចាក់វាក់សាំងកូវីដ ១៩ អាចបរិច្ចាគឈាមបានបន្ទាប់ពីចាក់ដូសទី ២ ឬទី៣ រួចរាល់ រយៈពេល១ខែ។ គ្រូពេទ្យជំនាញ បានសំណូមពរឲ្យសប្បុរសជនទាំងអស់ មេត្តាបន្តមកបរិច្ចាគឈាម នៅតាមមន្ទីរពេទ្យកុមារនិងមន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលនិងជួយសង្រ្គោះជីវិតអ្នកជម្ងឺផងចុះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម