Saturday, July 12, 2025
Header Banner

បុរសជនជាតិចិនម្នាក់ បាញ់នៅមុខសណ្ឋាគារ «ស៊ីងហាវអ៊ីងហួយ»រួចគេចខ្លួនត្រូវនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន

ព្រះសីហនុ​៖​ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនម្នាក់​ ករណី​ថ្លេីមពាសមេឃផ្ទុះអាវុធ២គ្រាប់នៅមុខសណ្ឋាគារស៊ីងហាវអ៊ីងហួយ។

នគរបាលខេត្តព្រះសីហនុ​​ បានឲ្យដឹងថា​ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង ៣០នាទីទៀបភ្លឺ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធចំនួន ០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី ០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។សមត្ថកិច្ចបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ។

ជនសង្ស័យឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖​ កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323,​បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ ៩mm) ។

បច្ចុប្បន្ន​ជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម