Saturday, July 12, 2025
Header Banner

សមត្ថកិច្ច៖នារីស្រស់ស្អាត៣នាក់បានស្លាប់ដោយសារតែផឹកស្រាអុកជាច្រើនដបនៅក្នុងបន្ទប់ជួល…

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា នារីស្រស់ស្អាតបីនាក់បានស្លាប់ដោយសារតែផឹកស្រាអុកជាច្រើនដបនៅក្នុងបន្ទប់ជួលស្ថិតនៅភូមិ ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១។ ករណីនេះ ក្នុងចំណោមនារីបីនាក់នេះ គឺនារីពីរនាក់បានស្លាប់នៅក្នុងបន្ទប់ជួល និងនារីម្នាក់ទៀតបានស្លាប់នៅឯស្រុកកំណើត។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់មានទី ១. ឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មុខរបរសំអាងការ។ ២. ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ មុខរបរសំអាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿងឃុំអ្នកលឿងស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់នៅក្នុងបន្ទប់ជួល)។ ៣. ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្លាប់នៅស្រុកកំណើត ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ និងមិត្តភ័ក្តិ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បាននាំគ្នាផឹកស្រាអស់ជាច្រើនដប ដែលមានស្រាសាំប៉ាញនិងស្រាក្រហមទិញយកអុកផឹកជុំគ្នា។ នៅពេលដែលផឹករួចរាល់ហើយ នារីម្នាក់បានចេញទៅស្រុកកំណើត ចំណែកនារីពីរនាក់ដេកនៅក្នុងបន្ទប់ជួល។ក្នុងករណីដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យដើម្បីសន្និដ្ឋានឲ្យបានច្បាស់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម