ព្រះសីហនុ៖សេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី០៤ខែកញ្ញានេះថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាប បានជនសង្ស័យចំនួន ០៤ នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ករណីដកកាំភ្លើងភ្ជង់គំរាមទៅលើជនជាតិចិនដូចគ្នា។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី មានប្រជាពលរដ្ឋ ០១ នាក់ ជាជនជាតិចិន បានទូរស័ព្ទមករាយការណ៍តាមប្រព័ន្ធHotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន ០៤ នាក់ ជិះរថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ខ្លួន។ បន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាប បានជនសង្ស័យចំនួន ០៤ នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងបានបង្កើតជាគណៈកម្មការត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លី ចំនួន០២ ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ ។ វត្ថុតាងចាប់យកបាន ៖ រថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 ,កាំភ្លើងខ្លី ចំនួន ០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖សេរី