Saturday, October 12, 2024
Header Banner

នៅវៀតណាមករណីឆ្លងកូវីដ១៩កើនលើស១ពាន់ករណីហើយ

វៀតណាម៖កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤ករណីដោយធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនដល់១,០០៧នាក់និងករណីសកម្មមាន៤៣៩ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ១១ករណីថ្មីគឺមកពីទីក្រុង Da Nang ភាគកណ្តាល, មួយករណីមកពីខេត្ត Quang Nam ដែលនៅជាប់នោះនិង២ករណីគឺជាករណីនាំចូល។ អ្នកជំងឺកូវីដចំនួន៩នាក់ក៏ត្រូវបានប្រកាសថាបានជាសះស្បើយផងដែរកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះមានម្នាក់នៅមន្ទីរពេទ្យសួតក្រុង Da Nang និងអ្នកនៅសល់គឺនៅមណ្ឌលសុខភាពស្រុក Hoa Vang។ គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដចំនួន១,០០៧ករណីហើយមានអ្នកជាសះស្បើយ៥៤២នាក់និងអ្នកស្លាប់២៥នាក់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម