Saturday, July 12, 2025
Header Banner

ទណ្ឌិតម្នាក់ដែលរត់គេចពីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១៧ ត្រូវនគរបាលឃាត់ខ្លួនបានវិញហើយ!

ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចបានឲ្យដឹងថា ទណ្ឌិតម្នាក់ដែលព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី ដែលបានរត់គេចចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៧នោះ ត្រូវបានកម្លាំង​នគរបាល អធិការដ្ឋាន​ននគរបាលស្រុកគងពិសី បាន​ឃាត់ខ្លួន​បញ្ជូនទៅពន្ធនាគារម្ដងទៀតហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ទណ្ឌិតឈ្មោះ​ ឡុ​ង​ ប៊ុ​ន​ណាត​ ហៅ​ ហៀ​ប​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឃ្នង​ ឃុំ​ស្រង់​ ស្រុក​គងពគងពិសី ត្រូវបាននគរបាលឃាត់ខ្លួន​ នៅ​ចំណុច​ផ្ទះ ក្នុងភូមិ​ក្រាំង​ឃ្នង​ ឃុំ​ស្រង់​ តាម​ដីកា​ចំនួន​០២​ បន្ទាប់ពីរត់គេចខ្លួនចេញពីគុកអស់រយះពេលជាង ៤ឆ្នាំកន្លងមក ។សមត្ថកិច្ចបន្តថា ដីការ​ទី​១-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នលេខ​២១៥៨​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៧​ របស់​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ពីបទ: រក្សា​ទុក​ ឬ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។

ដីការ​ទី​២-​ដីកា​បង្គាប់​ឲ្យ​ចាប់​ និង​ឃុំខ្លួន​លេខ​៣៧២​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៧​ របស់​លោក​ ហង់​ ស៊ី​ថា​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ពី​បទ​: រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬ​ជួញដូរ​ និង​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ទណ្ឌិតឈ្មោះ​ ឡុ​ង​ ប៊ុ​ន​ណាត​ ហៅ​ ហៀ​ប​ រូប​នេះ​ បាន​លួច​រត់​ចេញពី​ពន្ពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃ​ទី​២០​ ខខែមិថុនា​ ឆ្នាំ​២០១៧​ កន្លងមក ។​

បច្ចុប្បន្ន ទណ្ឌិតខាងលើ ត្រូវបានបញ្ជូនខ្លួនទៅក្នុងពន្ធនាគារដើម្បីអនុវត្តន៍ច្បាប់សារថ្មីម្តងទៀត ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម