Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាប សហការគ្នាចុះល្បាតនៅតំបន់ក្រហម ដើម្បីទប់ស្កាត់ការពារជម្ងឺកូវីដ.១៩

សៀមរាប៖កម្លាំងនគរបាលខេត្តនៃខេត្តសៀមរាបបានសហការគ្នាចុះអនុវត្តការងារនិងល្បាតតាមដងផ្លូវនានាក្រុងសៀមរាប ក្នុងតំបន់ក្រហម ដើម្បីរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ.១៩ ដែលកំពុងរាលដាលទូទាំងសាកលលោក។


លោកវរសេនីយ៍ទោ នួន សារុន នាយការិយាល័យអន្តរាគមន៍ និង តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១នេះថា ដោយមានការយកចិត្តទុកដាក់និងគាំទ្រពីសំណាក់ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្នុងការទប់ស្កាត់ការរាលដាលនៃការរាលដាលនៃជំងឺកូវីដ.១៩ នៅតំបន់ក្រហម នៃខេត្តសៀមរាប។លោកបន្តថា ជារៀងរាល់ថ្ងៃកម្លាំងនគរបាលខេត្តសៀមរាបរួមមាន៖នគរបាលចរាចរណ៍,នគរបាលអន្តរាគមន៍និងតម្រួតបទបញ្ជា ព្រមទាំង នគរបាលព្រហ្មទណ្ឌ បានសហការគ្នាចុះល្បាតនៅតំបន់ក្រហមដើម្បីទប់ស្កាត់និងណែនាំដល់ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឲ្យគោរពតាមការណែនាំរបស់អាជ្ញាធរខេត្តដែលបានកំណត់មក។
ជាទីបញ្ចប់លោកសំណូមពរឲ្យពលរដ្ឋទាំងអស់ទូរួមចូលរួមមេត្តាចូលរួមគោរពតាមការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលគឺ ៣កុំនិង៣ការពារ។
សូមរម្លឹកថា តំបន់បិទខ្ទប់“តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដូចខាងជា៖- សង្កាត់ស្លក្រាម- សង្កាត់ស្វាយដង្គំ- សង្កាត់គោកចក – សង្កាត់ជ្រាវ,សង្កាត់សាលាកំរើក និងសង្កាត់ស្រង៉ែ។
តំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងបន្តបិទខ្ទប់បានបន្តរយៈពេល ១(មួយ)សប្ដាហ៍ទៀត គិត ចាប់ពីវេលាម៉ោង២៣:៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម