Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនជាតិថៃចំនួន២ នាក់ករណីឆ្លងដែនដោយខុសច្បាប់!

សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន២នាក់ករណីលួចឆ្លងដែន ស្នាក់នៅខុសច្បាប់(មានលិខិតឆ្លងដែន គ្មានប្រថាប់ត្រាច្រកទ្វារ)។ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប្រចាំការគោលដៅបិទខ្ទប់ ត្រង់ចំនុចភ្លើងស្តុបចុងកៅស៊ូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែន អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនបរទេសទាំងពីរនាក់នេះមានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ CHAIKHAMWANG EKARIN ភេទប្រុស អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០០។២-ឈ្មោះ PANYA SIRIRANYA ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០១។លោកបន្តថា តាមការសាកសួរជនបរទេសទាំងពីរនាក់នេះបានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមិនបានប្រថាប់ត្រាទ្វារ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកដោយសារបញ្ហាកូវីដ១៩ ច្រកទ្វារព្រំដែនត្រូវបានបិទ ពួកគេក៏បន្តស្នាក់នៅសណ្ឋាគារ ហាក់ ហួត ក្នុងក្រុងប៉ោយប៉ែត និងដើរលេងជាច្រើនកន្លែង រហូតជ្រុះបាត់លិខិតឆ្លងដែនដោយមិនដឹងថាបាត់នៅកន្លែងណា បន្ទាប់មកទៀតនាអំឡុងដើមខែកញ្ញា ឆ្នាំ២០២១ ពួកគេបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យជួយធ្វើលិខិតឆ្លងដែនថ្មី ដើម្បីបានវិលត្រឡប់ទៅប្រទេសវិញ។នៅវេលាម៉ោង០១ៈ០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥-០៩-២០២១ ពួកគេបានម៉ៅរថយន្តឈ្នួលមួយគ្រឿងក្នុងគោលបំណង ធ្វើដំណើរទៅរាជធានីភ្នំពេញ ជួបស្ថានទូតថៃ ស្នើសុំជួយសម្របសម្រួលវិលត្រឡប់ទៅប្រទេសថៃវិញ តែពេលធ្វើដំណើរមកដល់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ សួរនាំ ឃើញថាមិនមានប្រថាប់ត្រាច្រកទ្វារ ក៍បានឃាត់ខ្លួននិងបញ្ជូនទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩តែម្តង(លទ្ធផលអវិជ្ជមាន)។លោកបញ្ជាក់ថា ករណីនេះលោកបានស្នើសុំអនុញ្ញាតិគោលការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ ចាត់បញ្ជូនជនបរទេសទាំងពីរនាក់នេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម