Saturday, July 12, 2025
Header Banner

លោកហាក់ សេង យកអង្ករ២តោននិងខោអាវប្រជាការពារចំនួន២៩កំផ្លេ ជូនរដ្ឋបាលសង្កាត់ជ្រាវ

សៀមរាប៖លោកគង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ បានឲ្យដឹងកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ថា រដ្ឋបាលសង្កាត់ជ្រាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកហាក់សេង ដែលបាននាំយកអង្ករចំនួន ២តោន និងសំលៀកបំពាក់ប្រជាការពារចំនួន ២៩កំផ្លេ មកជួយឧបត្ថម្ភដល់សង្កាត់ជ្រាវ ដើម្បីទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាត នៅអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត កុំអោយជម្ងឺ កូវីដ១៩ មានការរីករាលដាលចម្លងបន្តទៅកន្លែងផ្សេងៗទៀត។


លោកបន្តថា ខ្ញុំបាទជំនួសអោយក្រុមការងាររដ្ឋបាលសង្កាត់ ជ្រាវ សូមគោរពជូនពរលោក និងក្រុមគ្រួសារសូមអោយមានសុខភាពល្អ និងមានវត្ថុសក្ត័សិទ្ធតាមជួយបីបាច់ថែរក្សារ គ្រប់ពេលវេលា និងរកប្រាថ្នាធ្វើកិច្ចការងារអ្វីៗ សូមអោយបានសម្រេចដូចក្ដីបំណង។
សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម