Saturday, July 12, 2025
Header Banner

លោក គាំ គឿន និងក្រុមគ្រួសារ បាននាំយកអំណោយ ទៅជួយឧបត្ថម្ភដល់រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតក្នុងវិបត្តិកូវីដ.១៩

សៀមរាប៖អាជ្ញាធរសង្កាត់ជ្រាវបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលសង្កាត់ជ្រាវ បានទទួលពីលោក គាំ គឿន និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ មកជួយឧបត្ថម្ភដល់សាលាសង្កាត់ ដើម្បីទុកបម្រុងចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតជួបវិបត្តិជំងឺ កូវីដ.១៩ បិទខ្ទប់តាមភូមិនីមួយៗ កុំអោយមានការរីករាលដាលចម្លងជំងឺ កូវីដ.១៩ បន្តដល់អ្នកដ៏ទៃ និងភូមិផ្សេងៗទៀត។អំណោយរួមមាន៖១/អង្ករ ១១០០គីឡូក្រាម
២/ប្រេងឆា ១១០ដប៣/ត្រីខ ២កេសធំ៤/ប៊ីចេង ១១០កញ្ចប់
៥/ពងទា ៦៦០គ្រាប់។

ក្នុងឱកាសនោះដែរអាជ្ញាធរសង្កាត់ជ្រាវ បានជូនពរដល់លោក និងក្រុមគ្រួសារសូមអោយវត្ថុសក័សិទ្ធិ តាមថែរក្សារ លោកនិងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូ រកប្រកបកិច្ចការងារធ្វើអ្វីៗសូមអោយបានសម្រេចដូចក្ដីបំណងប៉ងប្រាថ្នា ។សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា៕ដោយ៖វិមាន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម