Saturday, July 12, 2025
Header Banner

នោះ ធ្ងន់កហើយ…នគរបាលម្នាក់និងអ្នកលក់ដីឡូតិ៍ប្រមាណជា៧នាក់ត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនករណីល្មើសបម្រាមរួមនឹងសារធាតុញៀន!

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ត្រូវបាន ចាប់ខ្លួនរកណីល្មេីសបម្រាមកូវីដ.១៩នឹងប្រេីប្រាស់សារធាតុញៀន ក្នុងនោះមាន អាជីវករលក់ដីឡូតិ៍និង ម្នាក់ជាមន្ត្រីនគរបាល។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបន្តថាករណីចុះអនុវត្តវិធានកូវីដ.១៩ នេះដែរក្រោមការដឹកនាំដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបករណីល្មេីសវិធានការរដ្ឋបាលនឹងប្រេីប្រាសនូវសារធាតុញៀននេះលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់៖១.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល។២.ឈ្មោះ សន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដីឡូត៍។
៣.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ។
៤.ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដីឡូតិ៍
៥.ឈ្មោះ លី លាងហួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអាជីវករ។
៦.ឈ្មោះ ទី សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរនៅផ្ទះ។ ទី៧ មិនត្រូវបានបង្ហាញឈ្មោះនោះទេ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១.ម្សៅពណ៌សថ្លាសារធាតុញៀនK ចំនួន១កញ្ចប់តូច/២.ថ្នាំប្រភេទគ្រាប់សញ្ញាលេខ៥ចំនួន០១គ្រាប់ពណ៌ផ្កាឈូក/
៣.ថ្នាំគ្រាប់ក្រវីពណ៌ប្រផេះរូបខ្លាឃ្មុំចំនួនកន្លះគ្រាប់។ទូរស័ព្ទចំនួន១០គ្រឿង។

នៅថ្ងៃទី២៧ខែកញ្ញានេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទាំងនេះ រួមនឹង វត្ថុតាង ដើម្បីបន្តនិតិវិធី៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម