Saturday, July 12, 2025
Header Banner

ភ្ញៀវទេសចរណ៍ជាង១ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប!

សៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំបិណ្ឌនោះ មានភ្ញៀវទេសចរណ៍ចំនួនជាង ១២.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ជាលក្ខណៈគ្រួសារ។

របាយការណ៍បន្តថា ភ្ញៀវទេសចរណ៍បានទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២.៨០០ នាក់ និង ទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ចំនួនប្រមាណ ២.២០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ៩៦ នាក់ ។របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃភ្ជុំបិណ្ឌ គឺថ្ងៃទី០៥ និង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៍ចំនួនជាង ១៩.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រួមមាន៖ ទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១២.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣.៧០០ នាក់ និង ទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ចំនួនប្រមាណ ៣.៣០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ១៨២ នាក់ ខណៈភ្ញៀវទេសចរជនជាតិខ្មែរមានប្រមាណ ២០ភាគរយ គឺអញ្ជើញមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះដែរ មានភ្ញៀវទេសចរណ៍បានទិញបណ្ណចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ ចំនួន ៩៦សន្លឹក កើនឡើងជាង ១៨២ ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៤.១៤៧ដុល្លារអាមេរិក កើនឡើងជាង១៧៧ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃខែដូចគ្នានឹងឆ្នាំ២០២០ ៕ដោយ៖ចក្រី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម