សៀមរាប៖នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយនគរបាលជំនាញនៃព្រហ្មទណ្ឌ ព្រមទាំងប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ជាស្នងការរងទទួលការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដែលថ្នាក់ដឹកបានប្រគល់ជូន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានណែនាំដល់លោកស្នងការរងថ្មី ដែលមកទទួលការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ឲ្យបានជ្រួតជ្រាបពីការងារថ្មីដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងត្រូវយកមកអនុវត្តន៍ឲ្យមានប្រសិទ្ធភាព។ចំណែកមន្ត្រីជំនាញមួយចំនួនទៀតក៏ត្រូវបានណែនាំបន្ថែមពីការងារស្នូល និងការអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ: ពាក់ម៉ាស់, លាងដៃនឹងអាកុល, គម្លាតសង្គម គម្លាតបុគ្គល។៣កុំ: កុំចូលកន្លែងបិទជិតគ្នាខ្យល់, កុំទៅកន្លែងមានមនុស្សច្រើន, កុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា កុំចាប់ដៃគ្នា៕ដោយ៖ភក្តី