Saturday, July 12, 2025
Header Banner

ស្នងការនគរបាលខេត្តសៀមរាប ប្រគល់អំណោយដល់កងកម្លាំងដែលចុះការពារកំពង់ផែចុងឃ្នៀស(ស៊ូជីង)

សៀមរាប៖នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរ​បាលព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ បាននាំយកអំណោយដ៏ថ្លៃថ្លា មានដូចជា៖ ទឹកសុទ្ធ១០០យួរ និងនំអន្សម១០០នំ ចែកជូនកម្លាំងដែលកំពុងប្រចាំការ ការពារនៅកំពង់ផែចុងឃ្នៀស(ស៊ូជីង)។

កម្លាំងការពារកំពង់ផែចុងឃ្នៀសរួមមាន៖សឹករងក្រុងសៀមរាប,អធិការដ្ឋាននគរបាលក្រុងសៀមរាបនិងប៉ុស្តិ៍,អាវុធហត្ថ,ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,ការិយាល័យអន្តរាគមន៍,តម្រួតបទបញ្ជានិងការិយាល័យបង្ការសង្គ្រោះនិងពន្លត់អគ្គិភ័យ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បាននាំយកប្រសាសន៍របស់លោកស្នងការនគរបាលខេត្ត ការសួរសុខទុកដល់បងប្អូនកងកម្លាំង និងជូនពរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមអោយជួបតែសេចក្តីសុខ សុខភាពល្អ មានសេចក្តីសុខក្នុងក្រុមគ្រួសារ ចៀសផុតពីជំងឺ ពិសេសពីជំងឺកូវិដ១៩ នឹងត្រូវអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ៕ដោយ៖ភក្តី


ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម