Saturday, July 12, 2025
Header Banner

នគរបាលខេត្តសៀមរាប បន្តចុះល្បាតតាមភូមិសាស្ត្រនៃក្រុងសៀមរាប ដើម្បីអប់រំណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគោរពវិធានសុខាភិបាល

សៀមរាប ៖យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាបបានដឹងថា នៅថ្ងៃទី០៨ តុលា ២០២១នេះដោយទទួលបទបញ្ជាពីលោកស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានដាក់ចេញបទបញ្ជាដល់កងកម្លាំងការិយាល័យទាំង៣៣ អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១២ ត្រូវចុះល្បាតទាំងយប់ទាំងថ្ងៃ និងបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទីវត្តអារាម និងកន្លែងប្រមូលផ្តុំនានា អោយយល់ដឹងពីបញ្ហាប្រឈមនៃវីរុសកូវីដ-១៩ និងបញ្ហាផ្សេងៗដូចជា ចរាចរណ៍ ចោរកម្ម ជាដើម សំដៅលើកកំពស់សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងទទួលការិ.អន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកំលាំងចម្រុះរួមមាន ចរាចរណ៍ ផ្សព្វផ្សាយអប់រំ ព្រហ្មទណ្ឌកំរិតស្រាល និងអន្តរាគម៍ ល្បាតតាមភូមិសាស្ត្រក្រុងសៀមរាប ដើម្បីអប់រំណែនាំអោយបងប្អូនប្រជាពលរដ្ឋគោរពវិធានសុខាភិបាលផងដែរ។

យ៉ាងនេះក្តី ពលរដ្ឋសង្ឃឹមថាវិបត្តិកូវីដ.១៩នឹងអាចវិលទៅរកទីបញ្ចប់ពេលឆាប់ៗខាងមុខនេះដោយសារសមត្ថកិច្ចចុះរឹតបន្តឹងជារៀងរាល់ថ្ងៃ ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម