សៀមរាប៖លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងនគរបាលចម្រុះ ចុះល្បាតនិងការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងក្រុងសៀមរាបអោយមានភាពល្អប្រសើរឡើង។
នៅយប់ថ្ងៃទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកបានដឹកនាំកម្លាំងចម្រុះ ចេញល្បាត ពួនស្ទាក់ ក្នុងក្រុងសៀមរាបដើម្បីបង្ការ ទប់ស្កាត់កុំអោយមានបទល្មើសកើតឡើងនិង រង់ចាំបង្ក្រាបអោយបានទាន់ពេលវេលា ព្រមទាំងការពារក្នុងករណីបទល្មើសកើតមានឡើងផ្សេងៗ។លោកបន្តថា ក្នុងប្រតិបត្តិការនោះដែររួមមាន៖កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,នគរបាលព្រហ្មទណ្ឌកម្រិតស្រាល, នគរបាលអន្តរាគមន៍ និងកម្លាំងក្រុងសៀមរាប។ លោកបញ្ជាក់ថា ដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរណ៍ទទួលនូវភាពកក់ក្ដៅ និងក្រុមអាជីវកររកទទួលទានផ្សេងៗដែលកំពុងចាប់ផ្ដើម ក្រោយពីមានការប្រកាសអោយប្រទេសបើកដំណើរសេដ្ឋកិច្ចវិញគ្រប់វិស័យពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖វាយោ