សៀមរាប៖នៅព្រឹកថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២១នេះលោកគង់ ប៊ឹប ចៅសង្កាត់រងទី១ និងក្រុមគ្រួសារ បាននាំយកអំណោយ មកចែកជូន ដល់ក្រុមការងារចំណុះឲ្យរដ្ឋបាលនៃសង្កាត់ជ្រាវទាំងអស់ជិត៥០០នាក់។ពិធីនេះដែរធ្វើឡើងក្រោមគណៈអធិបតីលោកនួនពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ព្រមទាំងអស់លោក លោកស្រីជាច្រើនរូបចូលរួមផងដែរ។
បន្ទាប់ពីលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឡើងមានមតិស្វាគមន៍និងអានរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងអស់លោកស្រីបានជ្រាបរួចមកលោកគង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ បានឡើងមានមតិស្វាគមន៍និងអាននូវអំណោយដែលលោកនិងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន មួយចំនួនបានចូលរួមមានដូចជា៖ប្រជាការពារភូមិមានចំនួន ២៥៩នាក់
-លោកគ្រូ អ្នកគ្រូ មានចំនួន ១០៤នាក់ -មេភូមិ អនុភូមិ និងសមាជិកចំនួន ២១នាក់-បុស្តិ៍រដ្ឋបាលសង្កាត់មានចំនួន ១១នាក់-គ្រូពេទ្យមណ្ឌលសុខភាពមានចំនួន ៨នាក់- ប្រជាការពារសហគមន៍មានចំនួន ២៨នាក់-មន្ត្រីក្នុងសង្កាត់មានចំនួន ១៤នាក់ក្រុមយុវជនមានចំនួន ១២នាក់-ក្រុមសារព័ត៌មានមានចំនួន ១០នាក់ សរុបទាំងអស់មានចំនួន៤៦៧នាក់។លោកគង់ ប៊ឹប បន្តថា ក្នុងនោះផងដែរលោកអភិបាលក្រុងបានចូលរួមឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ១០,០០០រៀលផងដែរ។លោកបន្ថែមថា រូបលោកនិងក្រុមគ្រួសារ បានឧបត្ថម្ភម្នាក់ៗសារ៉ុង១និងថវិការចំនួន ១០,០០០រៀល។ដោយឡែកប្រជាការពារទទួលបានឯកសណ្ឋានក្នុងម្នាក់ៗ១កំប្លេបន្ថែមទៀត។សំលៀកបំពាក់ប្រជាការពារទាំងអស់នេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនផងដែរ។ជាកិច្ចបញ្ចប់លោកក៏សូមអរគុណ ដល់លោកអភិបាល នៃគណៈអភិបាលក្រុងសៀមរាប និងសប្បុរសជនទាំងអស់ដែលបានចូលរួមថវិកាក្នុងកម្មវិធីនេះ និងសូមគោរពជូនពរលោក និងថ្នាក់ដឹកនាំក្រុមការងារ ព្រមទាំងសប្បុរសជន កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយមានសុខភាពល្អ និងជួបនូវពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយយើងចូលរួមអនុវត្ត ៣កុំ ៣ការពារទាំងអស់គ្នា។
ក្នុងឳកាសនោះផងដែរ លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានឡើងមានមតិសំណេះសំណាលសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ អស់លោក លោកស្រី ទាំងអស់ដែលបានចូលរួម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការសាមគ្គីភាពបានល្អរវាងថ្នាក់ដឹកនាំសង្កាត់និងពលរដ្ឋ ជាពិសេសលោកគង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ ដែលតែងតែមានសន្តានចិត្តល្អចេះចែករំលែក និងគៀងគ រកសប្បុរសជនមកជួយដល់ប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមការងារក្នុងសង្កាត់នាពេលកន្លងមក។ឆ្លៀតក្នុងឳកាសនោះផងដែរលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានលោកទឹកចិត្តឲ្យបងប្អូនទាំងអស់បន្តការជួយគាំទ្រដល់ថ្នាក់នាំនៃគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ដើម្បីឲ្យស្រុកទេសយើងកាន់តែរីកចម្រើនថែមទៀត។លោកបន្ថែមថា យើងទាំងអស់គ្នាឃើញហើយថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូននូវចំណងដៃដ៏ធំសម្រាប់ប្រជាជនក្នុងក្រុងសៀមរាប ប្រើប្រាស់នោះគឺផ្លូវ៣៨ខ្សែដែលនឹងស្ថាបនារួចរាល់នាពេលខាងមុខនេះ។លោកអភិបាលក្រុងសៀមរាប ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់បន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ និង៣ការពារ។ជាកិច្ចបញ្ចប់ លោកអភិបាល ក៏បានចូលរួមបន្ថែមពីលើអំណោយរបស់លោកគង់ ប៊ឹប និងក្រុមគ្រួសារ ចំនួនក្នុង១នាក់ស្មើនឹង១ម៉ឺនរៀលថែមទៀតដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាការពារ,លោកគ្រូអ្នកគ្រូ,គ្រូពេទ្យ,ប្រជាសហគមន៍និងមន្ត្រីរាជការនៃរដ្ឋបាលសង្កាត់ជ្រាវ ដែលបានប្រឹងប្រែងបំពេញការងារបានយ៉ាងល្អជាពិសេសនៅគ្រាដែលបិទខ្ទប់កន្លងទៅផងដែរ៕ដោយ៖ភក្តី