សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ដោយពាក់ព័ន្ធនិងលួចម៉ូតូរបស់ពលរដ្ឋក្នុងភូមិសាស្រ្តនៃក្រុងសៀមរាបនាពេលកន្លងមក។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី០៨តុលាឆ្នាំ ២០២១ត្រង់ចំណុច ភូមិធ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប។
នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប លោកអនុសេនីយ៍ឯក សៀក សោភា បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការសម្របសម្រួលពីឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ដែលជាប់ពាក់ព័ន្ធករណីខាងលើ៖១ឈ្មោះ សូ លាក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប។២ឈ្មោះ បាង សុធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។៣. ឈ្មោះ ឡាច សម្បត្តិ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ចុងភៅ រស់ នៅ ភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាប។៤.ឈ្មោះ ថុល សេងធូ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ រស់នៅ ភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប។លោកបន្តថា វត្ថុតាងដកហូតរួមមាន៖ដែកសំរាប់បុកកាច់សោរ រកម៉ូតូចំនួន ០១, ទូរស័ព្ទចំនួន ០២គ្រឿង និងសម្ភារៈម៉ូតូមួយចំនួន,ម៉ូតូចំនួន០៥គ្រឿង។ នៅថ្ងៃទី១០ខែវិច្ឆិកានេះ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖រាសី