Sunday, July 13, 2025
Header Banner

ពលរដ្ឋប្រទះឃើញអាវុធជាង៤០ដើម នៅក្នុងទឹកដីស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា អាវុធថ្មីជាច្រើនដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីចំការមៀនមួយកន្លែងនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញនិងរាយការណ៍ជូន ភ្លាមនោះសមត្ថកិច្ចជំនាញចម្រុះបានចុះទៅចំណុចទីតាំងខាងលើ និងបានពិនិត្យឃើញថា អាវុធទាំងអស់នោះសរុបមានចំនួន ៤៣ដើម ដែលក្នុងនោះមានប្រភេទកាំភ្លើងវែងអាកាស្វ័តនិងអាកាចំនួន ៤០ដើម បង់ជាង40បង់ និងកាំភ្លើងប្រភេទ m79 ចំនួន ០៣ដើមផងដែរ។

បន្ទាប់ពីប្រមូលបាន អាវុធនិងបង់ទាំងអស់ខាងលើត្រូវបានយកប្រគល់អោយទៅកងពល53និងស្នងការ ដើម្បីចាត់ចែងតាមនីតិវិធី៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម