ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវ ថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងតួនាទីថ្មីឲ្យទៅបម្រើការងារ ជាអគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។
ពិធីប្រកាសចូលកាន់តំណែង លោកស្នងការថ្មីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុច ភា អភិបាលខេត្តតាកែវ៕ដោយ៖វាយោ