Sunday, July 13, 2025
Header Banner

អបអរសាទរ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរត្រង់លើកដំបូងមកកាន់ខេត្តសៀមរាប

សៀមរាប៖យោងតាមផេកហ្វេសបុកផ្លូវការរបស់ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ សូមចូលរួមអបអរសាទរដល់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline ដែលបានហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដោយបានដឹកអ្នកដំណើរសរុប ៦៧នាក់ ដែលនេះជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់បន្ទាប់ពីមានវិបត្តិជម្ងឺកូវីដ១៩ រយៈពេល២០ខែកន្លងមកនេះ ។អាជ្ញាធរខេត្តសៀមរាប សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដោយសហការបានល្អ ក្នុងការរៀបចំទទួលអ្នកដំណើរនៅពេលនេះ ហើយអ្នកដំណើរទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរហ័ស ហើយបើមានករណីអវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត ឬ តាមបណ្ដាខេត្តក្រុងនានា រីឯអ្នកវិជ្ជមានតាមឧបករណ៍តេស្ដរហ័ស គឺត្រូវយកសំណាក ដើម្បីតេស្ដម៉ាស៊ីន PCR ដែលនឹងបញ្ជាក់រយៈពេល២ទៅ៤ម៉ោងបន្ទាប់ ។ ការមកដល់របស់ភ្ញៀវទេសចរនៅពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឲ្យងើបឡើងវិញ៕ដោយ៖siemreaptimes

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម