ព្រះសីហនុ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចំរុះច្រើនខេត្តសហការគ្នាបង្ក្រាបសំណុំរឿងឃាតកម្មគិតទុកជាមុននៅក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ក្នុងបុរី BLUE SKY ផ្ទះ A252 ក្រុម២២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ដោយអាវុធខ្លីចំនួន៣គ្រាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះសីហនុ និងកម្លាំងអធិការក្រុងបានចុះស្រាវជ្រាវកន្លែងកើតហេតុរហូតដល់កំណត់មុខសញ្ញាបាន និងចេញប្រតិបត្តិការណ៍ភ្លាមៗផងដែរ ។ដោយមានការសហការល្អឯកឧត្តមស្នងការនគរបាលរាជធានី និងខេត្តពាក់ព័ន្ទ ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ខេត្តព្រះសីហនុ រតនគីរី ស្ទឹងត្រែង កំពត និងរាជធានីភ្នំពេញ ជាពិសេសមាននាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានព្រហ្មទណ្ឌ រយៈពេល១៤ថ្ងៃ សមត្ថកិច្ចបង្ក្រាបបានដោយជោគជ័យដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះបុរសជនជាតិចិនម្នាក់ជាជនដៃដល់ ចំណែក៣នាក់ទៀតជាអ្នករួមគមនិត គឺស្ត្រីជនជាតិខ្មែរ២នាក់ និងជនជាតិវៀតណាមម្នាក់(ចរិតប្រុស) ។សមសមត្ថកិច្ចបានបញ្ជាក់ទៀតថា វត្ថុតាងដកហូតបាន ៖ -អាវុធ ខ្លី១ដើម(CF98-9.ខ្មៅ).បង់២.គ្រាប់9mm១៩ គ្រាប់, -បំពង់ផ្ទប់សំឡេង ១(ស៊ីឡង់), -រថយន្ត ១គ្រឿង ម៉ាកAUDA7 ពណ៌ប្រផេះ ! -ពិល១! -និងសារធាតុញៀន រួមនឹងកញ្ឆាមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សេរី