Sunday, July 13, 2025
Header Banner

កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀន!

សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ របស់លោកឧត្តមសេនីយ៍ត្រីតេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង ២១:៤០នាទីថ្ងៃអាទិត្យទី១៩ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកការងារប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកជួញដូប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅលើផ្លូវលំស្ថិតនៅភូមិល្អក់ឃុំកណ្តែកប្រាសាទបាគងខេត្តសៀមរាបនាំខ្លួនជនសង្ស័យ០២នាក់៖
-ជនសង្ស័យទី១/ឈ្មោះបឿន ណាំភេទប្រុសអាយុ២៨ឆ្នាំនៅភូមិព្រៃថ្មីសង្កាត់ទឹកវិលករណីរក្សាទុកជួយដូប្រើប្រាស់(មានសារធាតុញៀនក្នុងខ្លួន)
-ជនសង្ស័យទី២/ឈ្មោះ ណូ សុម៉ាលី ភេទស្រីអាយុ២៨ឆ្នាំនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ករណីជួញដូប្រើប្រាស់)មានសារធាតុញៀនក្នុងខ្លួន។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ក្នុងនោះយើងបានដកហូតវត្ថុតាងពីជនសង្ស័យបានដូចជា ៖-ម្ស៉ៅក្រាមពណ៌ស ចំនួន១២កញ្ចប់-ជញ្ជីងថ្លឹង១-ទូសព្ទចំនួន៥គ្រឿង
-ថង់វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម