Sunday, July 13, 2025
Header Banner

កម្លាំងនគរបាលខេត្តសៀមរាបចុះល្បាតក្នុងក្រុងសៀមរាប ដើម្បីការពារសន្តិសុខមុន និងក្រោយថ្ងៃឆ្លងឆ្នាំសកល

 សៀមរាប៖កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានសហការគ្នាចេញល្បាតបង្ការទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រក្រុងសៀមរាបដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរណ៍មកកម្សាន្តប្រកបដោយសេចក្តីសុខសប្បាយនាឱកាសឆ្លងឆ្នាំថ្មីខាងមុខនេះ។

   លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ថា លោកបានដាក់ផែនការយុទ្ធសាស្ត្រដើម្បីការពារនិងរឹតបន្តឹងផ្នែកសន្តិសុខនៅក្រុងសៀមរាប តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយក៏បន្តល្បាតជាបន្តបន្ទាប់ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗផងដែរ។លោកបន្ថែមថា កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញល្បាតបង្ការទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រក្រុងសៀមរាបដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរណ៍មកកម្សាន្តប្រកបដោយសេចក្តីសុខសប្បាយនាឱកាសឆ្លងឆ្នាំថ្មីខាងមុខនេះ។លោកបន្តថា កម្លាំងទាំងនេះរួមមាន៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោកវីរៈសេនីយ៍ឯក ហង្ស

សុផាតភីរម្យ (លេខទូរសព្ទ័០១២៥៩៨២៨១) ទទួលខុសត្រូវល្បាតរក្សាសន្តិសុខនិងសុវត្ថិភាពនូវតំបន់ផាប់ស្រ្ទីតនិងភូមិសាស្ត្រខាងលិចស្ទឹង។ឯកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ដឹកនាំដោយលោកវីរៈសេនីយ៍ទោសុខ ម៉េងអៀង (លេខទូរសព្ទ័០១៧៩១០៦០៦) ទទួលខុសត្រូវល្បាតរក្សាសន្តិសុខនិងសុវត្ថិភាពនូវតំបន់មហាសណ្ឋាគារអង្គរនិងភូមិសាស្ត្រខាងកើតស្ទឹង។

 នាឱកាសឆ្លងឆ្នាំថ្មី២០២២ខាងមុខនេះ សូមជូនពរឲ្យបងប្អូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ទទួលបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង៕ដោយ៖សុភក្ត្រ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម