សៀមរាប៖បើតាមផេកផ្លូវការរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះថា លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការប្រមូលផលស្រូវស្រាលដើមរដូវ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សូមបញ្ជាក់ថា៖ នៅក្នុងស្រុកពួកក្នុងរដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប២៥ ៥៥៥ហិកតា ស្មើនឹង១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន១ ៧៥០ហិកតា។ គិតត្រឹមថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ នេះនៅទូទាំងខេត្តសៀមរាប ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ធ្វើបានសរុបចំនួន១៨៩ ៣០០ហិកតាស្មើនឹង១០១,៤៧%នៃផែនការ១៨៦ ៥៦០ហិកតា។ទោះបីជាពិភពលោកមានបញ្ហារឿងជំងឺកូវីដ១៩ យ៉ាងក្តីក៏ពលរដ្ឋក្នុងប្រទេសកម្ពុជានិងចាពិសេសកសិករក្នុងខេត្តសៀមរាប នៅតែមមាញឹកក្នុងការបង្កបង្កើនផលជាធម្មតា៕ដោយ៖កុសល