ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR និងជាប្រភេទអូមីក្រុងទាំងអស់), ករណីជាសះស្បើយ ចំនួន ១៧នាក់, និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ៩នាក់ ជាករណីនាំចូល និងជាមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់, ករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ចំនួន ២៩នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ១២១,១៨៨នាក់, ជាសះស្បើយសរុប៖ ១១៧,៣០៣នាក់, ករណីស្លាប់សរុប៖ ៣,០១៥នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ២០,៣០៧នាក់, ករណីអូមីក្រុងឆ្លងក្នុងសហគមន៍សរុបៈ ២៩៧នាក់ ៕ដោយ៖សេរី