Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ការដ្ឋានសាងសង់ផ្លូវជាតិលេខ៦ ដាក់សួននៅកណ្តាល បានចាប់ដំណើរការចាប់ពីចំណុចស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧

សៀមរាប៖កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអនុវត្តរើការ៉ូឡា និងដកដើមឈើ នៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដល់ភ្លើងស្ដុបសុខាអង្គរក្រុងសៀមរាប ដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ និង ធានាសុវត្ថិភាពចរាចរណ៍ ផ្លូវនេះនៅចុងឆ្នាំ២០២០នេះ ដែលជាជំនួយរបស់គម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB )។ ការរៀបចំសាងសង់ផ្លូវនេះដែរ ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរទៅមក ក៏ដូចជារៀបចំសោភ័ណ្ឌភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។ មកដល់ថ្ងៃនេះអាជ្ញាធរខេត្ត ក៏បានបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វើការរុះរើបង្គោលបំភ្លឺ គាស់កម្រាលការ៉ូឡា តាមចិញ្ចើមផ្លូវ និង ធ្វើការគាស់ដើមឈើផ្កាលម្អតាមដងផ្លូវ ដើមី្បយកទៅរក្សាទុក សម្រាប់ធ្វើការដាំឡើងវិញផងដែរ។ សូមបញ្ជាក់ផងដែរថា ផ្លូវនេះ នឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានប្រវែងបណ្តោយសរុប ៥៨០០ម៉ែត្រ ទទឹងសរុប ២៩ម៉ែត្រ ហើយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ ផ្លូវថ្មើជើងទទឹងសរុប ៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹង ២ម៉ែត្រផងដែរ។ សូមបញ្ជាក់ថាតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងារ និងគោលការណ៍ដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារការកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយក្នុងខេត្ត។ អាស្រ័យដូចបានជំរាបខាងលើនេះសូមបងប្អូនសាធារណជនដែលធ្វើចរាចរណ៍ក្នុងតំបន់ដែលកំពុងអនុវត្តការងារមេត្តាអធ្យាស្រ័យ និងយោគយល់ ដោយក្តីដោយអនុគ្រោះ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម