ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គណៈកម្មាធិការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរសង្កាត់ គណៈកម្មាធិការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។

លោក សាម ឡន ប្រធានគណៈកម្មាធិការលទ្ធកម្មសង្កាត់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សង្កាត់បានដាក់ដេញថ្លៃនូវគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ២១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្វាយ ក្នុងតម្លៃប៉ាន់ស្មាន ១៥៩ ៨២០ ៥១២ រៀល។ គម្រោងនេះមានក្រុមហ៊ុនចំនួន៥ បានដាក់សំណើ ជាលទ្ធផលបានទៅលើក្រុមហ៊ុនឯកអេងខនស្ក្រាក់សិន ក្នុងតម្លៃ ៨១ ២៧០ ០០០ រៀល។

ជាមួយនឹងការទទួលសិទ្ធិសាងសង់នៅ ក្រុមហ៊ុនដែលបានទទួលសិទ្ធិម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថានឹងធ្វើឱ្យបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមគំនូសប្លង់បច្ចេកទេស ទៅតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា៕AFN





