Saturday, November 28, 2026
Header Banner

រដ្ឋបាលឃុំបឹងមាលា ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ…

ខេត្តសៀមរាប៖គណៈកម្មការលទ្ធកម្មឃុំបឹងមាលា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសបញ្ចប់ការដេញថ្លៃនូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ស្ថិតក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយជោគជ័យ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បើតាមលោក ស៊ុយ សុទ្ធា ប្រធានគណៈកម្មការលទ្ធកម្មឃុំ បានឱ្យដឹងថា គម្រោងមូលនិធិឃុំឆ្នាំ២០២៦នេះ ឃុំបឹងមាលា បានដាក់ដេញថ្លៃនូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ប្រវែង៤៨១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង១៥សង់ទីម៉ែត្រ និងសាងសង់លូមុខកាត់ផ្លូវចំនួន១កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ៣២២ ៧៩៧ ១២៦រៀល ដោយមានក្រុមហ៊ុនចំនួន១០ បានដាក់សំណើ។ ជាលទ្ធផលនៃការដេញថ្លៃបានទៅលើក្រុមហ៊ុន យ៉ែម សុខងីម ក្នុងតម្លៃ ១៧៧ ៩៨០ុំ០០០រៀល។

បន្ទាប់ពីទទួលបានសិទ្ធនៃការសាងសង់ខាងលើ ប្រធានគណៈកម្មការលទ្ធកម្មឃុំ បានណែនាំដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ត្រូវអនុវត្តសាងសង់ឱ្យត្រឹមត្រូវទៅតាមគំរូប្លង់បច្ចេកទេស ស្របតាមបទដ្ឋានគតិយុត្ត និងធ្វើទាន់តាមពេលវេលាកំណត់។

ជាមួយនឹងការណែនាំ ក្រុមហ៊ុនដែលទទួលបានសិទ្ធនូវការសាងសង់ បានធ្វើការប្ដេជ្ញាចិត្តថានឹងអនុវត្តការសាងសងនូវផ្លូវ១ខ្សែនេះឱ្យត្រឹមត្រូវតាមបច្ចេកទេស និងអនុវត្តឱ្យទាន់ពេលវេលាកំណត់៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម