Sunday, July 13, 2025
Header Banner

រកឃើញអ្នកវិជ្ជមានអូមីក្រុងចំនួន២នាក់ ស្នើសុំព្យាបាលនៅផ្ទះម្នាក់បញ្ជូនទៅកាន់មណ្ឌលព្យាបាលម្នាក់!

ភ្នំពេញ៖នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត គង់ កុល ក្រុមគ្រូពេទ្យពិនិត្យមើលថែ អ្នកជំងឺតាមផ្ទះនិងជា(OD )ខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារសង្កាត់ បានចុះពិនិត្យវាយតម្លៃនៅទីតាំងផ្ទះអ្នកជំងឺអូមីក្រុងម្នាក់ស្នើសុំព្យាបាលនៅផ្ទះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧៥A ក្រុមទី១០ ភូមិទ្រា និងមានអ្នកជំងឺ ម្នាក់ទៀតបញ្ជូនទៅកាន់មណ្ឌលព្យាបាល ដោយទីតាំងរបស់គាត់ស្នាក់នៅ ជាបន្ទប់ជួល ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត សូមចូលរួមអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវជាប្រចាំ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម