Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ករណីលួចម៉ូតូ

សៀមរាប៖លោកវរសេរនីយ៍ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៧នេះថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានសហការគ្នាជាមួយម្ចាស់ម៉ូតូដេញតាមឃាត់ខ្លួនចោរស្រីម្នាក់ និងបន្តពន្លាតតាមចាប់បានបក្ខពួកម្នាក់ទៀតយកមកសួរនាំ។ ការបង្ក្រាបនេះករណីទីមួយធ្វើឡើងនៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក និងបន្តចាប់ជនសង្ស័យបក្ខពួកបានម្នាក់ទៀតនៅព្រឹកថ្ងៃទី២៧ខែសីហា ក្នុងភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប។លោកបន្តថា នៅវេលាម៉ោង ១៨និង០០ នាទីថ្ងៃទី២៦ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានចុះស្រាវជ្រាវបង្ក្រាបករណីអំពើលួច(ម៉ូតូ)០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ ២០១១ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប ១L-៦២៩២ មានលេខតួនិងលេខម៉ាស៊ីនៈ ០១៣៦០១៧។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង ឌីណា ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០។លោកបន្តថា ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ការីម រ៉ូស្នា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅពុំពិតប្រាកដ។ ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ១.៣០នាទីយប់ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកគ្លិច ដែលមានលេខតួនិងលេខម៉ាស៊ីន ០០១០៩៥៣ បានយកម៉ូតូពីផ្ទះសំណាក់ Dancing Frog (កង្កែបរាំ)ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ជារបស់ជនរងគ្រោះឈ្មោះ Circourt David ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្រោយពីខ្លួនធ្វើសកម្មភាពរួចបានយកម៉ូតូទៅទុកនៅបន្ទប់ជួលស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។ក្រោយពីកិច្ចសហប្រតិបត្តិការ សមត្ថកិច្ច បានដកហូតម៉ូតូទាំង០២គ្រឿងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាបណ្តោះអាសន្នរងចាំធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ។ចំណែកជនសង្ស័យទាង២នាក់ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម