Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កើនទៀតហើយ! មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត២៥លាននាក់នៅទូទាំងពិភពលោក

អន្តរជាតិ៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម