សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនផែននគរបាលព្រហ្មទណ្ឌខេត្តសសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងបង្ការ បង្ក្រាបបទល្មើស លួចឆក់ប្លន់ និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ ដែលមានកាចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌលោកអធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍ទាំង១២ ក្នុងក្រុងសៀមរាប។សូមជូនពរជនរួមជាតិមានសុខភាពល្អ ជោគជ័យការងារ និងចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕