Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចឈូសឆាយដីរបស់ក្រុមហ៊ុន!

មណ្ឌលគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានសហការជាមួយកម្លាំងរបស់ក្រុមហ៊ុន ចុះល្បាត និងឃ្លាំមើលសកម្មភាព នៅក្នុងចម្ការស្រល់របស់ក្រុមហ៊ុន អ៊ួ ជីសាន អិល អេស គ្រុប និងហ៊ួលិងដល់ចំណុច និយាមកា (៧៥៥១៨៥-១៣៧៥២៨០) ក្រុមការងារបានជួបត្រាក់ទ័រមួយគ្រឿង កំពុងឈួសដីព្រៃ(ចំការស្រល់របស់ក្រុមហ៊ុនហ៊ួលីង) ពេលនោះបានបញ្ឈប់សកម្មភាព និងអញ្ជើញអ្នកបើកបរមកសាកសួរ នៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចំណែកត្រាក់ទ័រផ្ញើទុកបណ្តោះអាសន្ន នៅស្នាក់ការក្រុមហ៊ុន។

បន្ទាប់ពីសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ស្ដីពីព្រៃឈើ។ភូមិពួឡេះ ទីតាំងទី១ ដី៥៨០ហិកតាត្រង់ចំណុចនិយាមកា(៧៥៥២៦៩-១៣៧១៨៣៨)មានការលួចកាប់ទន្ទ្រានដើមស្រល់របស់ក្រុមហ៊ុនថ្មីៗ ជាច្រើនហិកតា។ ទីតាំងទី២. ចំណុចនិយាមកា (៧៤៩៤៨២-១៣៧១៨៦៧)មានការបោះបង្គោលថ្មធំៗ ថ្មីៗ ឡើងវិញទៅលើទីតាំងដែលក្រុមការងារបានបង្ក្រាបរួចហើយ តាមការអះអាងរបស់ក្រុមការងារសន្តិសុខក្រុមហ៊ុនថា ការបោះបង្គោលថ្មនេះ ធ្វើឡើងដោយលួចលាក់នៅពេលយប់ (ក្បែរស្នាក់ការក្រុមហ៊ុនតាមបណ្តោយផ្លូវជាតិ)។ ហើយសមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ជាមួយនិងត្រាក់ទ័រ១គ្រឿង ក្រោយពីធ្វើសកម្មភាពឈូសឆាយដីដើមស្រល់របស់ក្រុមហ៊ុន ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៩និង៣០នាទី ត្រង់ចំណុចភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។សមត្ថកិច្ចឱ្យដឹងថាហេតុការណ៍នេះក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហួរ លីង បានចាប់ឃាត់ត្រាក់ទ័រចំនួន១គ្រឿងកំពុងឈូសឆាយដីដើមស្រល់ អ្នកបើកបរឈ្មោះ វី រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានថៅកែឈ្មោះ ដា (ការ៉ាស់សាំង តេលា) បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការក្រុមហ៊ុន ចំណែកអ្នកបើកបរយកមកសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី៕ ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម