Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាមេរិកថ្កោលទោសករណីបាញ់មីស៊ីលរបស់ចិនក្នុងសមុទ្រចិនខាងត្បូង

អន្តរជាតិ៖យោងព័ត៌មានប្រតិកម្មរហ័ស បានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែសីហាថា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ចិនក្នុងសមុទ្រចិនខាងត្បូងកំពុងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់។ ដោយអះអាងចំពោះរបាយការណ៍ដែលថាកងកម្លាំងទីក្រុងប៉េកាំងបានបាញ់មីស៊ីលផ្លោងរហូតដល់ទៅ៤គ្រាប់អំឡុងពេលធ្វើសមយុទ្ធយោធានៅជុំវិញប្រជុំកោះ Paracel នោះ មន្ទីរបញ្ចកោណបាននិយាយថា ទង្វើនេះបានធ្វើឲ្យមានចម្ងល់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនកាលពីឆ្នាំ២០០២ក្នុងការចៀសវាងសកម្មភាពបង្កហេតុ។ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពរបស់ចិនរួមទាំងការធ្វើតេស្តមីស៊ីលផងដែរនោះបានធ្វើឲ្យអស្ថិរភាពបន្ថែមទៀតចំពោះស្ថានភាពនៅសមុទ្រចិនខាងត្បូង”។ សេចក្តីថ្លែងការណ៍និយាយថា សមយុទ្ធបែបនេះក៏រំលោភលើការប្តេជ្ញាចិត្តរបស់ចិនក្រោមសេចក្តីប្រកាសឆ្នាំ២០០២ស្តីពីការប្រព្រឹត្តិរបស់ភាគីនានាក្នុងសមុទ្រចិនខាងត្បូងដើម្បីចៀសវាងសកម្មភាពដែលធ្វើឲ្យស្មុគស្មាញឬបង្កើនជម្លោះនិងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពផងដែរ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានដំឡើងទីតាំងយោធានៅលើថ្មប៉ប្រះទឹកដែលមានជម្លោះជាច្រើនក្នុងសមុទ្រចិនខាងត្បូងដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើតំបន់ភាគច្រើនប្រឆាំងនឹងការទាមទារទឹកដីដោយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងកោះតៃវ៉ាន់។ មន្ទីរបញ្ចកោណនិយាយថា​ សមយុទ្ធយោធា Xisha របស់ចិនថ្ងៃទី២៣ដល់២៩ខែសីហានៅក្បែរប្រជុំកោះ Paracels គឺជាសកម្មភាពចុងក្រោយរបស់ចិនក្នុងការអះអាងការទាមទារដែនសមុទ្រខុសច្បាប់និងធ្វើឲ្យអន្តរាយដល់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម