Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កិច្ចប្រជុំប្រចាំខែសីហារបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ដោះស្រាយបញ្ហាប្រឈមកន្លងមក

សៀមរាប៖យោងតាមផេករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ថា លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំប្រជុំប្រចាំខែសីហា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ធ ចំនួន ៥៨នាក់ចូលរួម ។ កិច្ចប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០កន្លងទៅ និងធ្វើការពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជាធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ។ ក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយផ្តោតលើបញ្ហាដែលនៅតាមមូលដ្ឋានក្រុង ស្រុកជួបប្រទះ ដើមី្បជាគោលដៅក្នុងការដោះស្រាយឲ្យបានរួចរាល់ បញ្ហាប្រឈមរបស់គ្រួសារជនរងគ្រោះដោយការរំលោភសេពសន្ថវៈ ត្រូវគ្រួសារជនជាប់ចោទធ្វើការគម្រាមកំហែងធ្វើឲ្យគ្រួសារជនរងគ្រោះមានការភ័យក្លាច។ ក្នុងនោះដែរ លោកស្រី យូ សុភា ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួនដែលជាទិសដៅសម្រាប់ការអនុវត្តនៅខែបន្តហើយក៏បានស្នើឲ្យមានកិច្ចសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបើកវគ្គបណ្តុះបណ្តាលការកំណត់អត្តសញ្ញាណជនរងគ្រោះនៅថ្នាក់ក្រុង ស្រុក និង ដល់ក្រុមយុវជនក្នុងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និង ច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និង ផ្សព្វផ្សាយបន្តដល់យុវជននៅតាម សាលារៀនទាំង១២ ក្រុង ស្រុក បន្ទាប់ពីបើកដំណើរការសិក្សានៅតាមគ្រឹះស្ថានសិក្សារដ្ឋវិញ ។ លោកស្រីក៏បានបញ្ជាក់ថារបៀបវារៈកិច្ចប្រជុំក្នុងខែ កញ្ញាខាងមុខ គឺលើកឡើងពីការងារយុត្តិធម៌ ព្រហ្មទណ្ឌ ដើមី្បធ្វើការពង្រឹងទៅលើការអនុវត្តច្បាប់ ការផ្តល់សេវាកម្ម ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងពង្រឹងសមត្ថភាពក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ។ ម្យ៉ាងទៀត រដ្ឋបាលក្រុង ស្រុក និង អ្នកពាក់ព័ន្ធត្រូវពិនិត្យលើបញ្ហាជនបរទេស( ជនជាតិឥណ្ឌា) ប្រកបអាជីវកម្ម ដើររាប់លុយពីប្រជាពលរដ្ឋ ឬ ហៅថាការចង់ការប្រាក់ នៅតាមមូលដ្ឋានផងដែរ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម