Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កសិករក្នុងខេត្តសៀមរាប នៅតែបន្តប្រឹងប្រែងដាំដំណាំកសិកម្មដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ

សៀមរាប៖ប្រជាកសិករនៅខេត្តសៀមរាបនៅតែបន្តប្រឹងប្រែងដាំដំណាំកសិកម្មបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការ​ជំរុញលើកទឹកចិត្ត​​ពីសំណាក់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។

    ក្នុងទឹកមុខញញឹមនឹងមុខរបរកសិកម្មដែលទទួលបានភាពជោគជ័យ អុ្នកម៉ីង ម៉ុន ឡម អាយុ៦០ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ប្រាប់អ្នកាសែត Angkor flash news ថា អ្នកម៉ីងចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់នេះជាយូរយាណាស់មកហើយទៅតាមលក្ខណៈធម្មជាតិបែបបុរាណ មិនមានប្រើបច្ចេកទេសអ្វីឡើយ ប្រើតែជីអាចម៍គោ ប៉ុណ្ណោះ។អ្នកម៉ីងបន្តថា បច្ចុប្បន្ននេះគាត់កំពុងដាំដុះដំណាំមួយចំនួនមានដូចជា៖ផ្កាខាត់ណាលក់នៅទីផ្សារបាន១គីឡូក្រាម តម្លៃ៥០០០រៀល,ឆាយថាវ២០០០រៀលនិងផ្លែត្រប់ លក់បាន១គីឡូក្រាមតម្លៃ៣០០០រៀល ដំណំាទាំងនេះមានតម្រូវការទីផ្សារស្រាប់។

  សូមជម្រាបផងដែរថា ផ្លែត្រប់,ឆាយថាវនិងផ្កាខាត់ណា ជាប្រភេទដំណាំមួយ ដែលគេនិយមចូលចិត្តបរិភោគ ព្រោះនារដូវកាលកូវីដ.១៩កន្លងទៅ ប្រជាកសិករមួយចំនួនមិនសូវដាំទេ តែគាត់បានងាកមកដាំគឺដោយសារមើលឃើញថា មានតម្រូវការទីផ្សារខ្ពស់ ដែលអាចលក់ទៅកាន់ទីផ្សារ រកប្រាក់ចំណូលផ្គងផ្គង់ជីវភាពគ្រួសារបានមួយកម្រិតទៀត។

    លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានប្រសាសន៍ឲ្យដឹងថា ចំពោះការងារដាំដំណាំរបស់ប្រជាកសិករនៅក្នុងខេត្តសសៀមរាប គឺខាងមន្ទីរនិងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ តែងតែចុះទៅជួយបង្ហាត់បង្រៀន និងផ្តល់ពូជដំណាំដល់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។ព្រោះខាងមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធតែងតែគិតគូរនិងចង់ឃើញប្រជាកសិករមានការរីកចម្រើនក្នុងជីវភាពគ្រួសារ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម