Monday, May 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រុម១៥៧ស្រុកក្រឡាញ់ នាំយកអំណោយនិងសម្ភារៈប្រើប្រាស់ប្រគល់ជូនសាលាបឋមសិក្សាចន្លាស់ដៃ និងប៉ុស្តិ៍រដ្ឋបាលចន្លាស់ដៃ

សៀមរាប៖នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ នេះ ​លោក​ ថាញ់​ រ៉ូ​​ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧​)​ ស្រុកក្រឡាញ់​ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានដឹកនាំសមាជិក​ សមាជិកា នាំយក​សម្ភារៈសម្រាប់ប្រើប្រាស់ជូនដល់សាលាបឋមសិក្សា​ ហ៊ុនសែន ចន្លាសដៃ និង​ជួបសំណេះសំណាលជាមួយលោកគ្រូ​ លឹម​ ធឿន​ នាយកសាលាបឋមសិក្សា​ ហ៊ុនសែន ចន្លាសដៃ ព្រះតេជគុណ  ឈឿត ឆា(វត្តខ្នាជោរ)​ លោក ធឿន​ ថត អនុប៉ុស្តិ៍នគរបាលរដ្ឋបាល ចន្លាសដៃដោយមានការចូលរួមពីលោក​គ្រូអ្នកគ្រូ និង​សិស្សានុសិស្សផងដែរ។

  លោក ថាញ់ រ៉ូ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ បានឲ្យដឹងថា សម្ភារៈឧបត្ថម្ភជូនសាលាបឋមសិក្សា​ ហ៊ុន​សែន​ចន្លាសដៃរួមមាន​៖១.​ កុំព្យួទ័រលើតុ ១គ្រឿង,២.​ សៀវភៅ​សរសេរ​ ១១៨ក្បាល៣.​ ប៊ិច​ ១១៨ដើម,៤.​ ខ្មៅដៃ​ ១១៨ដើម,៥.​ ជ័រលុប​ ១១៨ដុំ,៦.​ ប្រដាប់ខួងខ្មៅដៃ ១១៨គ្រាប់,៧.​ ថង់យួរ​ដាក់សៀវភៅ​ ៣០ថង់,៨.​ អាល់កុល​ ១០លីត្រ,៩.​ ទឹកសុទ្ធ ២០យួរ,១០.​ ម៉ាស់​ (Foodpanda) ៣ប្រអប់,១១.​ ម៉ាស់​ (TADA)​ ២០ដុំ១២.​ នំបុ័ង​ ១០០ដើម,១៣.​ ទឹកក្រូច​ ១កេស,១៤.​ អំពូលសូឡា​ ២០០វ៉ាត់ ១គ្រាប់,១៥.​ ថវិកា​ ២៤០,០០០រៀល​ (សិស្ស៦០នាក់)។សម្ភារៈប្រគេនជូនព្រះសង្ឃ៖១.​ ស្លាដក់ ១ឈុត,២.​ បច្ច័យ​ ៤០,០០០រៀល,៣.​ អាល់កុល​ ១០លីត្រ។សម្ភារៈសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលចន្លាសដៃ៖១.​ ទឹកសុទ្ធ​ ២០យួរ,២.​ អាល់កុល​ ១០លីត្រ,៣.​ ទឹកក្រូច​ ១កេស,៤.​ មី​ម៉ាម៉ា ១កេស,៥.​ ម៉ាស់​(foodpanda)​ ៣ប្រអប់,៦.​ ម៉ាស់​ ​(TADA)​ ២០ដុំ។

  ក្នុង​នោះ​ផងដែរ​លោក​ ថាញ់​រ៉ូ​ បានមានមតិផ្តាំផ្ញើ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ​ ហើយជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន  #រស់នៅតាមបែបគន្លងថ្មី #ការពារខ្លួនឯង-ស្មើរនឹងការពារក្រុមគ្រួសាររបស់លោកអ្នក#៣ ការពារៈ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតបុគ្គល#៣កុំៈ កុំរស់នៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំនៅប៉ះពាល់គ្នាដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ​ ជា​ពិសេស​វីរុស​បំលែង​ខ្លួន​ថ្មី​ អូមេក្រុង​៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម