Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មនុស្ស៣នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖មនុស្ស៣នាក់បានស្លាប់ និងរបួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៦លើក បណ្ដាលឲ្យយមានមនុស្សស្លាប់ចំនួន៣នាក់ របួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៨នាក់ និងរបួសស្រាលចំនួន៤នាក់។ របាយការណ៍បានឲ្យយដឹងថា មូលហេតុដែលបណ្ដាលឲ្យយមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងមិនប្រកាន់ស្តាំ ជាដើម។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ គឺបានបណ្ដាលឲ្យខូចខាត ម៉ូតូចំនួន ៥គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ១គ្រឿង។ ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅតែបន្តក្រើនរំលឹកប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម