Thursday, May 9, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីងខុសច្បាប់តាមប្រព័ន្ធអនឡាញចំនួន០២ទីតាំង ឃាត់ខ្លួនមនុស្សចំនួន១៧នាក់!

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌអំពីការលបលួចបើកល្បែកស៊ីសងខុសច្បាប់ ក្នុង ក្នុងមូលដ្ឋានខណ្ឌ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទី អាជ្ញាធរខណ្ឌដូនពេញ បានទៅចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត បានចំនួន០២ទីតាំង ទីតាំងទី១ ផ្ទះលេខ៦៣ ផ្លូវលេខ៥៣ និងទីតាំងទី២ ផ្ទះលេខ៦៩ ផ្លូវលេខ៥៣ ជាលទ្ធផលពិនិត្យឃើញថា ទីតាំងខាងលើនេះពិជាបានបើកល្បែកស៊ីសងខុសច្បាប់ តាមប្រព័ន្ធOnline ប្រាកដមែន ។

ក្រុមការងារបានសម្រេច ធ្វើការដកហូតសម្ភារៈ រួមមានកុំព្យូទ័រ ទូរទស្សន៍ និង សំភារៈមួយចំនួនទៀតដែរ បម្រើអោយការប្រព្រឹត្តល្បែងស៊ីសង យកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ចំពោះមនុស្សចំនួន១៧នាក់ បញ្ជូនទៅប៉ុស្តិ៍នគរបាល ផ្សារថ្មីទី១ ដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម