Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កំពូលតារាហូលីវូដ ដ៏ល្បីល្បាញAngelina Jolie និងគ្រួសារមកកម្សាន្តនៅខេត្តសៀមរាប!

សៀមរាប៖កាលពីចុងសប្តាហ៍កន្លងទៅនេះកំពូលតារាហូលីវូដ ដ៏ល្បីល្បាញAngelina Jolie បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយសរសេរថា «Angelina Jolie in Angkor Wat, Cambodia»។


នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិសៀមរាប លោកឧត្តមសេនីយ៍ត្រីទឹម សុភា បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែកុម្ភៈនេះថា ពិតប្រាកដណាស់ គ្រួសាររបស់តារាហូលីវូដលោក Angelina Jolie បានចុះពីព្រលានយន្តហោះខេត្តសៀមរាប កាលពីចុងសប្តាហ៍មុនដោយមកជាលក្ខណៈគ្រួសារ និងបានមកទេសចរណ៍នៅតំបន់អង្គរ ផងដែរ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា គ្រួសាររបស់តារាហូលីវូដលោក Angelina Jolie បានមកកម្សាន្តនៅខេត្តសៀមរាប ក្នុងគោលបំណងមកកម្សាន្ត ជាលក្ខណៈធម្មតារបស់គាត់។លោកបន្តថា ជាទូទៅកម្លាំងសមត្ថកិច្ចនៅតែបន្តប្រឹងប្រែងរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយធ្វើយ៉ាងឲ្យមានកំណើនភ្ញៀវទេចរឡើងវិញ។
សូមរម្លឹកផងដែរថា កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។

ជាមួយគ្នានេះដែរគេសង្គេតឃើញថាការដែលតារាហូលីវូដ ដ៏ល្បីល្បាញរូបនេះ មកកំសាន្តនៅតំបន់អង្គរនៅខេត្តសៀមរាបគឺចង់បង្ហាញពីការទាក់ទាញដើម្បីឲ្យពិភពលោកបានដឹងថាប្រទេសកម្ពុជាមានប្រាង្គប្រាសាទជាច្រើនដ៏គួរឱ្យទាក់ទាញ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម