Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្នងការនគរបាលខេត្តសៀមរាប ចុះសួរសុខទុក្ខប្តី,ប្រពន្ធជាមន្ត្រីនគរបាលដែលកំពុងព្យាបាលជំងឺ

សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដែលអមដំណើរដោយលោក-លោកស្រីស្នងការរង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចុះសួរសុខទុក្ខ លោក ប៉ែន សាមី (អតីតនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង) និងលោកស្រី ឡុង វណ្ណៈ (អតីតនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន) ជាមន្ត្រីនគរបាលចូលនិវត្តន៍ទាំងពីរនាក់ប្ដីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំយកថវិកាចំនួន ២.៥០០.០០០រៀល រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូនលោក-លោកស្រីទាំងពីរ ក្នុងគុណបំណាច់ របស់លោក-លោកស្រីទាំងពីរ ដែលបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជិត៤០ឆ្នាំ តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃចូលនិវត្តន៍ ។ ជាចុងក្រោយលោកស្នងការ ក៏បានផ្ដាំផ្ញើលោក-លោកស្រីទាំងពីរខិតខំបន្តថែរក្សាសុខភាព ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងជូនពរឲ្យយលោក-លោកស្រីទាំងពីរ ឆាប់បានជាសៈស្បើយពីជំងឺ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម