Monday, July 14, 2025
Header Banner

UMA បើកកិច្ចប្រជុំ ពិភាក្សាឆ្នាំ២០២១បន្តទិសដៅឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី ២៥ខែកុម្ភ:ឆ្នាំ២០២២ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាន នាយកដ្ឋាននីតិកម្ម ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ខៀវកាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង ឯកឧត្ដម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតី និងសាកសួរសុខទុក្ខ បងប្អូនអ្នកសារព័ត៌មាន និងផ្តល់អនុសាសន៍ ផ្តល់យោបល់ ទាក់ទិន ទៅនិងច្បាប់ នៃរបបអ្នកសារព័ត៌មាន នៅឆ្នាំ១៩៩៥។

លោក សុខ សុវណ្ណ អគ្គលេខាធិការរងនៃសហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ានប្រចាំកម្ពុជា បានបើកកិច្ចប្រជុំ វិសាមញ្ញឆ្នាំ២០២១ និងបន្តទិសដៅឆ្នាំ២០២២ និងធ្វើសេចក្តី រាយការណ៍ ជូនគណៈអធិបតី ពីការវិវត្តន៍ របស់សហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា។ សូមបញ្ជាក់ផងដែរថា សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយអាស៊ាន ប្រចាំកម្ពុជា ដែលហៅកាត់ថា (យូ អេម អេ UMA)បានចាប់កំណើតនៅឆ្នាំ២០១០ បន្ទាប់ពី ក្នុងអំឡុង ប្រទេសកម្ពុជា មានបញ្ហា រវាងប្រទេសថៃនៃក្រវាត់ព្រំដែន កម្ពុជាថៃ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តែផ្តាំសួរសុខទុក្ខ ដល់បងប្អូន អ្នកសារព័ត៌មាន និងសូមគាំទ្រទាំងស្រុង ចំពោះព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្ដម បានបន្ថែមទៀតថា អ្នកសារព័ត៌មានគឺជាដៃគូរដោយមិនអាចខ្វះបាន ក្នុងការរិះគន់ដើម្បីស្ថាបនា សង្គម។

ឯកឧត្តម ជា កែវចិន្តា បានពន្យល់ ពាក់ព័ន្ធទៅ មូលដ្ឋានគ្រឹះ ក្នុងការធ្វើព័ត៌មាន ប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ សុជីវធម៌ ឯកឧត្តមក៏បានកើនរំលឹក ដល់បងប្អូន អ្នកសារព័ត៌មាន ដែលបានចុះបញ្ជី នៅក្រសួង ព័ត៌មាន និង ក្រសួង ពាណិជ្ជកម្ម ដែលមានសុពលភាព និងត្រូវបានការពារ ដោយច្បាប់ ចំពោះ បងប្អូន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក៏ត្រូវបានការពារ សិទ្ធិបញ្ញានៃកេតនាម ជៀសវាង មានគេក្លែងបន្លំ ឈ្មោះ គេហទំព័រ ដែលបានចុះបញ្ជី ទាំងនោះ យកទៅប្រើប្រាស់ នៅប្រការណាមួយធ្វើអោយមានការប៉ះពាល់ ដល់កម្មសិទ្ធិ បុគ្គល។

ក្នុងឱកាសនោះដែរក្រុមការងារអ្នកសារព័ត៌មាន ជាង៦០អង្គភាព បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ វត្តមាន របស់គណៈអធិបតី និងសូមជូនពរ ដល់គណៈអធិបតី ទាំងអស់ សូមជូនតែសុខភាពល្អ ដើម្បីបន្តក្នុងការដឹកនាំ នាវា សន្តិភាព អរគុណ សន្តិភាព៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម