សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៨.៤៥ថ្ថៃទី០៩ខែមិនាឆ្នាំ២០២២ មានករណី ភ្លើងឆេះផ្ទះ បានកើតឡើងនៅចំណុចភូមិពង្រថ្មី ឃុំសសរស្តម្ភ បណ្ដាលឲ្យ ខូចខាត ៖ ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើ ក្រាលក្ដារ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាត អស់ទាំងស្រុង).ឆេះស្រូវ ០៤ការ៉ុង និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលឆាបឆេះនេះបណ្តាលឲ្យម្ចាស់ផ្ទះជាអ្នកដុត ព្រោះគាត់មានជំងឺប្រចាំកាយ (ជម្ងឺ សសៃប្រសាទ)។ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕ដោយ៖សេរី




