Monday, July 14, 2025
Header Banner

បង្ក្រាបក្រុមជួញដូរគ្រឿងញៀនចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀន ជាង ៤០ គីឡូក្រាម

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញបង្រ្កាបគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញដឹកនាំដោយតំណាងអយ្យការ បានបើកការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខ័ណ្ឌទួលគោក ។សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ២នាក់:១-ឈ្មោះUSSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិច។២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។ចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម