Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាណិតណាស់បុរសស្មោះស្នេហ៍..ខឹងប្រពន្ធ បានបើកឡានដឹកដីទម្លាក់ក្នុងរណ្ដៅដី រួចមិនដាច់ចិត្តក៏ហែលស្រង់ប្រពន្ធតែដោយសារអស់កម្លាំងពេកក៏ស្លាប់ខ្លួនឯង…


សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១២:០០នាទី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចរណ្ដៅដី អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី គ្រោះថ្នាក់ចរាចណ៍ដោយខ្លួនឯងបើកឡានធ្លាក់ចូលរណ្តៅដី ដែលបង្ករឡើងដោយឡានដឹកដីមិនស្គាល់ម៉ាកបើកបរដោយជនរងគ្រោះឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបបរបើកឡានដឹកដី រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នកបើកបរស្លាប់)។អ្នករួមដំណើរជាមួយត្រូវជាប្រពន្ធរងរបួសស្រាលឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។មូលហេតុមានជម្លោះជាមួយប្តីប្រពន្ធនៅក្នុងឡានក៏រេចង្កូតឡានធ្លាក់ចូលក្នុងរណ្ដៅដី។
.បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម