Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរខណ្ឌកំបូល គួរចុះពិនិត្យមើលទីតាំងល្បែង ស៊ីសងខុសច្បាប់”ជល់មាន់online”ដែលបើកលេងយ៉ាងអនាធិបតេយ្យនេះផង!

ភ្នំពេញ៖ទីតាំងល្បែងស៊ីសង «មាន់ជល់ online» ១កន្លែង ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ online ខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយក្រុមអ្នកជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ online មួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីដ ១៩ (មីក្រុង)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់​ ដូឆ្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ online» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសូមណូមពរដល់លោក ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​កំបូល​នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ហង្ស មុនីអធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌកំបូល មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង មាន់ជល់ onlineខុសច្បាប់ខាងលើនេះផងទាន ដើម្បីឲ្យស្របតាមបទបញ្ជាឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕ ដោយ៖សេង គ័ង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម