Monday, July 14, 2025
Header Banner

មន្ត្រីន.បខេត្តសៀមរាប ដែលរងការចោទប្រកាន់ករណីហិង្សាលើកូនចុង នោះត្រូវនគរបាលជំនាញចាត់ការទៅតាមបណ្តឹងរបស់ម្តាយជនរងគ្រោះហើយ!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់បម្រើការងារនៅការិយាល័យសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមហាជនរិះគន់ថា ជនសង្ស័យបានប្រើអំពើហិង្សាទៅលើកូនចុង នោះត្រូវបានអង្គភាពសាម៉ីកំពុងមានវិធានការតាមច្បាប់ទៅតាមបណ្តឹងរបស់ម្តាយជនរងគ្រោះ។


សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា លោកព្រិន្នបាលឯក  លក្ខណា  វីរៈរិទ្ធ ឋានៈ នាយរងផ្នែក នៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ត្រូវបានអង្គភាពចាត់បញ្ជូនទៅចូលរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង រយៈពេល ០៣ ខែ ដោយចាប់ពីថ្ងៃទី០៧  ខែកុម្ភៈ ឆ្នាំ២០២២  នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ។សមត្ថកិច្ចបន្ថែមថា នៅថ្ងៃសុក្រ ទី១៨ ខែមីនាឆ្នាំ២០២២ លោកព្រិន្នបាលឯក លក្ខណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នា ទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើរ រៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខណា វីរៈរិទ្ធបានធ្វើសុំពរ  កុមារីជនរងគ្រោះ តែកុមារីមិនព្រម ស្រាប់តែក្រោយមក ជនបង្ក បានធ្វើសកម្មភាព ខាំ និង ដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ។ នៅពេលម្តាយមកស្រាប់តែគេឆ្លើយដោះសារថា ខាំព្រោះ ខ្នាញ់ពេក ។ នៅថ្ងៃទី១៩  ខែមីនា ឆ្នាំ២០២២ លោកលក្ខណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយជនរងគ្រោះ តែក្នុងថ្ងៃនោះដដែល ជនបង្កបានធ្វើសកម្មភាពខាំ និង វាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឲ្យកុមារី ទន់ខ្លួន និងអស់កម្លាំងរើបំរាស់ ។ នៅថ្ងៃអាទិត្យ ទី ២០ ខែមីនា  ឆ្នាំ ម្តាយជនរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួននិងកូន ចាកចេញពីខេត្តព្រះសីហនុ ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដល់សាលាម៉ោង ០៥ ល្ងាច ដោយខ្លួនឯង ។សូមរម្លឹកថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គម មានការរិះគន់ទៅលើមន្ត្រីនគរបាលខេត្តសៀមរាប ម្នាក់ករណីប្រើអំពើហិង្សាទៅលើកូនចុងបណ្តាលឲ្យរបួសធ្ងន់ដោយមិនដឹងមូលហេតុ និងបានបន្តចែកចាយក្នុងបណ្តាញសង្គមយ៉ាងផុសផុល។ចំណែក មន្ត្រីនគរបាលរូបនេះ ក៏មិនទាន់ចេញមុខមកបំភ្លឺក្នុងបណ្តាញសង្គមរឺក៏នៅមុខសមត្ថកិច្ចនៅឡើយ ហើយក៏មិនអាចទាក់ទងសុំការពន្យល់តាមទូរស័ព្ទបានដែរ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍តេង ច័ន្ទណាត បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមីនានេះថា ចំពោះករណីខាងលើនេះនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។លោកបន្តថា មន្ត្រីនគរបាលរូបនោះកំពុងជាប់រៀនវគ្គបំប៉ននៅខេត្តកំពង់ស្ពឺ។ចំពោះករណីនេះម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញនិងកំពុងដំណើរការនីតិវិធី។ក្នុងនោះដែរបច្ចុប្បន្នកុមាររងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ក្នុងនោះដែរ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យក្រុមការងារខេត្តចុះទៅសួរសុខទុក្ខកុមារីរងគ្រោះ និងបានបញ្ជារទៅសមត្ថកិច្ចសាម៉ីឲ្យមានវិធានការទៅតាមផ្លូវច្បាប់ បន្ទាប់ពីបណ្ដាញសង្គមនិងមហាជនបានរឹះគន់យ៉ាងខ្លាំងទៅលើមន្ត្រីនគរបាលរូបនោះយ៉ាងចាស់ដៃ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម