Monday, July 14, 2025
Header Banner

សោកស្តាយ…សិស្សសាលាម្នាក់ទៅរៀនគួរចេញមកវិញបាត់ម៉ូតូនៅស្រុកសូទ្រនិគម!

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ករណីអំពើលួច (ម៉ូតូ) ចំនួន ០១ ករណីជនរងគ្រោះ ឈ្មោះ ហោន រក្សា ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ឪពុកឈ្មោះ ហោន ហុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។សមត្ថកិច្ចបន្ថែមថា តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ហោន រក្សា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨.០០នាទី ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1AH-5556 លេខតួ ND125M-5672875 ទៅរៀនគួរអង់គ្លេសនៅផ្ទះគ្រូនៅផ្សារសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ពេលទៅដល់ ខ្លួនបានទុកម៉ូតូចោលនៅមុខផ្ទះគ្រូដោយពុំបានចាក់សោរសុវត្ថិភាពបន្ថែមឡើយ។ លុះរៀនចប់នៅម៉ោង១៩:០០ ខ្លួនត្រឡប់ទៅវិញក៏រកម៉ូតូមិនឃើញសោះ ។ ភ្លាមៗនោះ ខ្លួនបានប្រាប់គ្រូ រាយការណ៍ជូនសមត្ថកិច្ច និងឪពុកបានជូនទៅដាក់ពាក្យបណ្ដឹងតែម្ដង។សមត្ថកិច្ចបន្ថែមថា ករណីនេះកំពុងអនុវត្តផែនការតាមដាន ស្រាវជ្រាវ កំណត់មុខសញ្ញាដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ។
មហាជនលើកឡើងថា មួយរយៈខ្លីនេះ ចោរលួចម៉ូតូកើតមានជាបន្តបន្ទាប់នៅភូមិសាស្ត្រនៃស្រុកសូទ្រនិគម។មហាជនលើកឡើងទៀតថា សូមស្នើទៅសមត្ថកិច្ចមេត្តាមានវិធានការទៅលើក្រុមចោរទាំងនោះផង ដើម្បីឲ្យសមស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម