Thursday, May 9, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្ដHUMMER បុកម៉ូតូលោកតាម្នាក់ដែលបើកឆ្លងផ្លូវបណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ដម៉ាក HUMMERបោះពួយក្នុងល្បឿនលឿនទៅមុកម៉ូតូលោកតាម្នាក់ដែលបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ក្នុងភូមិលលៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។


ពាក់ព័ន្ធនឹងករណីនេះដែរ លោកវរសេនីយ៍ឯក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ដមួយគ្រឿងម៉ាក HUMMER ពណ៌ខ្មៅ ពាក់ផ្លាលេខ ភ្នំពេញ2 J.3939 បើកបរដោយឈ្មោះ មិនស្គាល់អត្ដសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត ទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1AC 82 48 បើកបរដោយឈ្មោះ សាប់ ហឿង ភេទប្រុសអាយុ ៧៨ឆ្នាំ ដែលមានទីលំភូមិ លលៃឃុំ បាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរឆ្លងផ្លូវពីជើងទៅត្បូង។លោកបញ្ជាក់ថា ក្រោយពេលកើតហេតុរួចអ្នករថយន្ដចុះរត់គេចខ្លួនបាត់ទៅ។ករណីនេះបណ្ដាលឲ្យស្លាប់មនុស្ស១នាក់អ្នកបើកបរម៉ូតូ។មូលហេតុអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នម៉ូតូនិងរថយន្ដខូចខាតធ្ងន់ បានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបង្កសំណុំរឿងចាតការតាមនិតិវិធី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម